នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានរៀបចំវេទិកាថ្នាក់ខណ្ឌស្តីពី ការផ្តល់សេវាសធារណៈ និងការចូលរួមរបស់មហាជន ក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម ស៊ឹម កា អនុប្រធានក្រុម និងជាសមាជិកគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សារាជធានី អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៅសាលប្រជុំសាលា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឯកឧត្តម ស៊ឹម កា អញ្ជើញចូលរួមរៀបចំវេទិកាថ្នាក់ខណ្ឌស្តីពី ការផ្តល់សេវាសធារណៈ
