រសៀលនេះ ÷ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែងបាន អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រៃវែង
លោកអភិបាលក្រុង បានធ្វើការណែនាំ ដូចខាងក្រោម :
1/ បង្ហាញពីសេចក្តីថ្លែងការណ៍ របស់រដ្ឋបាលក្រុងព្រៃវែង ក្នុងការប្រឆាំងដាច់ខាចចំពោះជនអគិត១ក្តាប់តូច ដែលប្រឆាំងពីក្រៅប្រទេស និងប្តេជ្ញាគោរពអនុវត្ត ដោយឥតងាករេ រាល់បញ្ជារបស់រដ្ឋាភិបាលស្របច្បាប់ របស់សម្តេច អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
2/ ផ្សព្វផ្សាយអោយបានច្បាស់លាស់ពីគម្រោងសហប្រតិបត្តិការអភិឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលបានផ្តល់អត្ថប្រយោជន៍ ដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ វិស័យជាច្រើនទៀត និងពិសេសគឺជាការពារខ្សែប្រវាត់ព្រំដែន ដ៏មានប្រសិទ្ឋភាព (ប្រជាជនរស់នៅច្រើន) ។
3/ ផ្សព្វផ្សាយ និងជំរុញអោយមានការរុះរើលស្លាក់សញ្ញាស្រាបៀរ និងគ្រឿងស្រវឹង ចេញដោយខ្លួន មុនកាលកំនត់របស់រដ្ឋបាលក្រុង ក្នុងភូមិសាស្រ្ត សង្កាត់ និងភូមិរបស់ខ្លួន ។
4/ លើកទឹកចិត្ត និងជំរុញអោយអាជ្ញាធរសង្កាត់ ភូមិ ត្រូវធ្វើការសហការគ្នាជាមួយ សាលារៀន ក្នុងការគៀងគរ សំភារៈ ថវិកា ដើម្បីអភិវឌ្ឍន៍សាលាអោយមានភាពរីកចំរើនថែមទៀត ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល លោក លោកស្រី ប្រធានការិយាល័យ អង្គភាពចចំណុះរដ្ឋបាលក្រុងទាំង១៣ មន្ត្រីរដ្ឋបាលក្រុងទាំងអស់លោកអធិការ មេបញ្ជាការ សឹករង លោកប្រធានការិយាល័យសុខាភិបាលក្រុង លោកចៅសង្កាត់ទាំង៤ ស្មៀនសង្កាត់ទាំង៤ លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង៤ និងមេភូមិគ្រប់ភូមិទាំងអស់ ។
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។