ឯកឧត្តម សាយ សំអាល់ និង UNDP ពិភាក្សាលើថាមពលបៃតង


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន នៅព្រឹកថ្ងៃទី០៦ ខែកញ្ញានេះ បានអនុញ្ញាតឱ្យលោកPradeep Kurukulasuriya ប្រធានអង្គការUNDP ដឹកនាំគណៈប្រតិភូចូលជួប និងពិភាក្សាការងារពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលបៃតង។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងនេះ ផ្តោតសំខាន់លើការរៀបចំសំណើគម្រោងនិរន្តរភាពថាមពលសម្រាប់កម្ពុជាដើម្បីស្នើសុំហិរញ្ញប្បទានមូលនិធិអាកាសធាតុបៃតង។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ថាមពលបៃតងដើម្បីជំរុញកំណើនសេដ្ឋកិ្ចចកម្ពុជា ក៏ដូចជាសន្តិសុខថាមពលដែលកាត់បន្ថការប៉ះពាល់ដល់បរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីការរិះរកវិធីដើម្បីផ្គត់ផ្គង់តម្លៃថាមពលក្នុងកម្រិតថោកសមរម្យបន្ថែមទៀតជូនប្រជាពលរដ្ឋ។
ដោយឡែកភាគីUNDP បានលើកឡើងពីការគាំទ្រទៅដល់រដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាននូវសន្តិសុខថាមពល៕