ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារលិខិតសម្ដែងនូវការអបអរសាទរ និងជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសដែលត្រូវបាន ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារARDB ក្នុងឱកាសដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ព្រះរាជទានត្រាស់បង្គាប់តែងតាំងមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាសក្ខីភាពឆ្លុះបង្ហាញ អំពីកិច្ចខិតខំយកអស់កម្លាំងកាយកម្លាំងពលានុពល បំពេញភារកិច្ចយ៉ាងសកម្មទាំងយប់ ទាំងថ្ងៃ នៅគ្រប់ទីកន្លែងយ៉ាងខ្ជាប់ខ្ជួនបានយ៉ាងល្អប្រពៃប្រកបដោយមនសិការ និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត តាំងពីក្នុងរជ្ជកាលព្រះករុណា ព្រះមហាវរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរហូតដល់បច្ចុប្បន្នកាល នៃការគ្រងរាជរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូនសម្ដេច មហាមន្រ្តី និងលោកជំទាវ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕