នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមាន៧មករា ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ គណៈទាក់ទងការបរទេស បានអនុញ្ញាតអោយលោកជំទាវ Milena Caridad Zaldivar Pirdivar ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋគុយបា ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ អំពីការអញ្ជើញគណៈប្រតិភូគុយបា មកចូលរួមមហាសន្តិបាតសន្និសិទអន្តរជាតិនឃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។