ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទម្លាក់ដុំថ្មជម្រកមច្ឆជាតិសិប្បនិម្មិត នៅតំបន់កោះរ៉ុងសន្លឹម


ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទម្លាក់ដុំថ្មជម្រកមច្ឆជាតិសិប្បនិម្មិត នៅតំបន់កោះរ៉ុងសន្លឹម ក្នុងខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងទឹក ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម មេបញ្ជាការរង ឯកឧត្តម ប្រធាននាយកដ្ឋាន ឯកឧត្តម អនុប្រធាននាយកដ្ឋាន តំណាងក្រសួងពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារមុជទឹកស្ម័គ្រចិត្ត កម្លាំងកងទ័ពជើងទឹក កម្លាំងពិសេសជាតិប្រឆាំងភេរវកម្ម កម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់កោះរ៉ុង សរុបចំនួន៦៥រូប ។