អភិបាលខេត្តស្វាយរៀង​បានដឹកនាំប្រតិភូសាលាខេត្តអញ្ជេីញចូលរួមគោរពវិញ្ញាក្ខ័ន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏​ ដាំ​ វៀង​ ត្រូវជាម្តាយបង្កេីតឯកឧត្តម​ រស់​ ផារិទ្ធ​


នៅព្រឹកថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​បានដឹកនាំប្រតិភូសាលាខេត្តអញ្ជេីញចូលរួមគោរពវិញ្ញាក្ខ័ន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏​ ដាំ​ វៀង​ ត្រូវជាម្តាយបង្កេីតឯកឧត្តម​ រស់​ ផារិទ្ធ​ អភិបាលរងខេត្ត ដែលបានទទួលមរណៈភាពនៅថ្ងៃសៅរ៍​ ទី១៤​ ខែកញ្ញា​ ឆ្នាំ២០២៤​ វេលាម៉ោង​ ០០​ និង៩នាទីរំលងអធ្រាត​ ក្នុងជន្មាយុ៧៦​ ឆ្នាំដោយជរាពាធ​ ។
ពិធីបណ្យបានប្រារព្ធធ្វេីនៅគេហដ្ឋានស្ថិតនៅភូមិសេកយំ​ ឃុំពងទឹក​ ស្រុករំដួល​ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរ​ ឯកឧត្តមអភិបាលខេត្ត​ បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យជាទីបំផុតជាមួយឯកឧត្តមអភិបាលរងខេត្ត និងក្រុមគ្រួសារដែលបានបាត់បង់ម្តាយ​ ម្តាយក្មេក ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ ចៅៗ ព្រមទាំងញាតិមិត្តទាំងអស់​ សូមបួងសួងដល់​វិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏​ ដាំ​ វៀង​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ​៕