ឯកឧត្តម ចម ប្រសិទ្ធ៖ សមាជិកភាពរបស់កម្ពុជាក្នុងកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) របស់ UNIDO គឺឆ្លើយតបជាវិជ្ជមានចំពោះគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥


(ភ្នំពេញ)៖ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់អាទិភាពសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP) ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអង្គការ សហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO )។ ថ្លែងក្នុងឱកាសនៃការបើកកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍លើកឡើងពីសមិទ្ធិផលនៃជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី យ៉ុង អគ្គនាយកអង្គការ UNIDO ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជាកាលពី ដើមខែមេសា កន្លងទៅ។ ក្នុងជំនួបនោះសម្តេចតេជោ បានស្វាគមន៍ និងចាប់អារម្មណ៌ខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ UNIDO ដែលបានបង្កើតនូវកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដោយជ្រើសរើសគុណសម្បត្តិនៃប្រទេសណាមួយ ដើម្បីបានចូលជាសមាជិក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ កន្លងមក អង្គការ UNIDO បានជ្រើសរើសប្រទេសចំនួន ៣ ក្នុងការអនុវត្តកម្មវិធីខាងលើនេះ រួមមាន ប្រទេសអេត្យូពី សេណេហ្គាល់ និង ប្រទេស ប៉េរូ។ ដោយឡែកសម្រាប់តំបន់អាស៊ី អង្គការ UNIDO បានជ្រើសរើសប្រទេសកម្ពុជា ចូលជាសមាជិក PCP ជាមួយនិងប្រទេសកៀហ្ស៊ីស៊ីស្ថាន តាមលក្ខណៈវិនិច្ឆ័យ ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា៖ កម្ពុជាពិតជាមានមោទនភាព និងកិត្តិយសណាស់ ក្នុងការចូលជាសមាជិក PCP នេះ ពីព្រោះវាមានអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងឆ្លើយតបជាវិជ្ជមានទៅលើគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការអនុវត្តជោគជ័យនៃកម្មវិធីនេះ ពិតណាស់ត្រូវមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងត្រូវរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ប្រតិបត្តិមួយ សមស្របសម្រាប់កិច្ចសហការការងារឲ្យទទួលបានជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះនឹងស្វែងយល់ ហើយនឹងផ្តល់ធាតុចូលសំខាន់ៗ ក្នុងបទឧទ្ទេស