លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវឆ្នាំ២០២៤ ក្នុងគោលបំណងពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់បរិយាកាសកម្មសិទ្ធិបញ្ញាឱ្យកាន់តែអំណោយផល សំដៅគាំទ្រដល់នវានុវត្តន៍ ការអភិវឌ្ឍបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ាន។