ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ធ្វើទស្សនកិច្ចនៅតំបន់ពហុកសិកម្មស្នួល ដែលកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុក


(ក្រចេះ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះមកដំណើរទស្សនកិច្ច នៅតំបន់ពហុកសិកម្មស្នួល ដែលជាគម្រោងកសិកម្មដ៏ធំ និងទំនើបរបស់ THACO AGRI ក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចុះមើលស្ថានភាពជាក់ស្តែងសកម្មភាពផលិតកម្ម និងអាជីវកម្មរបស់ THACO AGRI នៅតំបន់ពហុកសិកម្មស្នួល រួមមាន៖ រោងចក្រផលិតចេក BP1.B តំបន់លំនៅដ្ឋានបុគ្គលិក កម្មករនិយោជិត កសិដ្ឋានចិញ្ចឹមគោ ជាដើម។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងការសប្បាយរីករាយ និងចាប់អារម្មណ៍ចំពោះលទ្ធផលដែល THACO AGRI សម្រេចបាននៅតំបន់ពហុកសិកម្មស្នួល។ គម្រោងនេះមិនត្រឹមតែលើកកម្ពស់ផលិតភាពកសិកម្មប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងតំបន់ផងដែរ។

ជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់អំពីសារៈសំខាន់លើការរស់នៅរបស់កម្មករនិយោជិត។

ឯកឧត្តមនាយឧត្តមសេនីយ៍មានប្រសាសន៍ថា មូលដ្ឋានសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល និងអនុវត្តចំនួន ៧ចំណុចរួមមាន៖ ហូបចុក ស្លៀកពាក់ ស្នាក់នៅ សុខភាព អប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរ និងកម្សាន្តសប្បាយ។ ទាំងនេះក៏ជាកត្តាដែលក្រុមហ៊ុន THACO AGRI បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ លើការវិនិយោគនៅតំបន់ពហុកសិកម្មស្នួល។

បច្ចុប្បន្ននេះ តំបន់ពហុកសិកម្មស្នួល បានបង្កើតការងារមានស្ថេរភាពដល់បុគ្គលិក កម្មករនិយោជិតខ្មែរចំនួន ៤៥០០នាក់។ ក្នុងគោលដៅនាំមកការរស់នៅល្អបំផុតដល់និយោជិត តំបន់ពហុកសិកម្មស្នួលបានសាងសង់លំនៅដ្ឋានចំនួន ១៥៧០បន្ទប់ ផ្តល់អាហារ ៣ ពេលដោយឥតគិតថ្លៃដល់កម្មករ បើកហាងលក់ទំនិញប្រើប្រាស់ចាំបាច់ មានផ្តល់ទំនិញប្រើប្រាស់សម្បូរបែបជាង ១០០០ មុខដើម្បីឱ្យកម្មករអាចទទួលបាននូវទំនិញគុណភាពជាច្រើនប្រភេទ និងសេវាកម្មលក់លក់ចល័ត។

ចំពោះវិស័យសុខភាព និងអប់រំ តំបន់ពហុកសិកម្មស្នួលតែងតែយកចិត្តទុកដាក់ខ្ពស់លើស្មារតី និងកាយសម្បទារបស់កម្មករ។ តំបន់ពុកសិកម្មស្នួលបានសាងសង់បន្ទប់ពេទ្យ តាមតំបន់លំនៅដ្ឋាននីមួយៗ ត្រៀមផ្តល់សេវាពិនិត្យ និងព្យាបាលអោយកម្មករនៅពេលចាំបាច់។ កម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំ ដោយជួយកម្មករត្រួតពិនិត្យស្ថានភាពជំងឺភ្លាមៗ ប្រសិនបើមាន។

បច្ចុប្បន្ននេះ តំបន់ពុកសិកម្មស្នួលបានបង្កើតសាលារៀនបឋមសិក្សាចំនួន ៨ ថ្នាក់សម្រាប់សិស្សជាង ២៥០ នាក់ ជាមួយនឹងកម្មវិធីសិក្សាស្របតាមប្រព័ន្ធអប់រំកម្ពុជា ជួយឱ្យកូនៗរបស់បុគ្កលិក កម្មករ និយោជិតមានការអភិវឌ្ឍន៍យ៉ាងពេញលេញ បន្ថយបន្ទុកឪពុកម្តាយ។ ទន្ទឹមនឹងនោះ តំបន់ពហុកសិកម្មស្នួល ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសជាប្រចាំ សម្រាប់កម្មករដែលទើបជ្រើសរើសថ្មី និងវគ្គបណ្ដុះបណ្ដាលជំនាញពីការដាំដុះ និងការចិញ្ចឹមសត្វ សម្រាប់ក្រុមអ្នកបច្ចេកទេស ដើម្បីជួយបង្កើនប្រសិទ្ធភាពផលិតកម្ម។ លើសពីនេះទៅទៀត តំបន់ពហុកសិកម្មស្នួលក៏មានរៀបចំរថយន្តដឹកជញ្ជូន សម្រាប់កម្មករពីកន្លែងស្នាក់នៅទៅកន្លែងធ្វើការផងដែរ។

ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់កម្មករកាន់តែមានន័យ តំបន់ពហុកសិកម្មស្នួលក៏បានរៀបចំការប្រកួតកីឡា និងសកម្មភាពវប្បធម៌សម្រាប់បុគ្គលិក កម្មករបន្ទាប់ពីសម្រាកការងារ បង្កើតបរិយាកាសរស់នៅក្នុងសហគមន៍ដ៏រីករាយ ពង្រឹងការទំនាក់ទំនង និងប្រាស្រ័យទាក់ទងគ្នា។

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ THACO AGRI នឹងបន្តជំរុញការវិនិយោគលើវិស័យកសិកម្ម នៅភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីបំពេញតម្រូវការពង្រីកផលិតកម្មអាជីវកម្ម តំបន់ពហុកសិកម្មស្នួលត្រូវការជ្រើសរើសបុគ្គលិក កម្មករ និយោជិតបន្ថែមចំនួន ៣៥០០នាក់។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការវាងសហគ្រាស និងរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យកសិកម្ម។ THACO AGRI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍កសិកម្មទំនើប និងនិរន្តរភាពនៅប្រទេសកម្ពុជា៕