ឯកឧត្តម នៃ ប៉េណា អញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀងជូនគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន


នារាត្រីថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៧ នៅសណ្ឋាគារ​ Inter Continental ឯកឧត្តម នៃ​ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីជប់លៀងជូនគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយឯកឧត្តម Wang Jia rui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា​ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។