ប្រមុខការទូតកម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាបង្កើនការប្រាស្រ័យទាក់ទង ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត


ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Kurt Campbell អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានប្តេជ្ញាបង្កើនការប្រាស្រ័យទាក់ទងដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេស ក្នុងក្របខ័ណ្ឌអាស៊ានដែលកម្ពុជាកំពុងបំពេញតួនាទីជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-អាមេរិកសម្រាប់ឆ្នាំ ២០២៤-២០២៧។