លោក ម៉ននី បណ្ឌិត អញ្ជើញអធិបតីក្នុងពិធីចែកបណ្ណ័សរសើរដល់កុមារដែលបាននិទ្ទេសខ្ពស់ជាងគេទាំង៣កម្រិតថ្នាក់ និងចែកវិញ្ញាបនបត្រដល់កុមារថ្នាក់កម្រិតខ្ពស់ !


ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងមានការនិមន្តចូលរួមពីព្រះគុណម្ចាស់ ហ៊ី ផាន់ណា គណៈគ្រប់គ្រងសាលា បានអញ្ជើញអធិបតីក្នុងពិធីចែកបណ្ណ័សរសើរដល់កុមារដែលបាននិទ្ទេសខ្ពស់ជាងគេទាំង៣កម្រិតថ្នាក់ និងចែកវិញ្ញាបនបត្រដល់កុមារថ្នាក់កម្រិតខ្ពស់ នៅសាលាមត្តេយ្យធនធានព្រៃវែងក្រុង។

មានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងក្រុង មន្រ្តីរដ្ឋបាលក្រុង និងអណាព្យាបាលសិស្ស និងក្មួយៗសិស្សានុសិស្ស ប្រមាណជាង៣៥០នាក់។