ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញអមដំណើរ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តព្រៃវែង ក្នុងពិធីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា នៅសាលាបឋមសិស្សាសម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ដែលស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។