សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបប្រជុំទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់


(វៀងចន្ទន៍, ឡាវ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់។

ជំនួបធ្វើឡើងនាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ទីដែលមេដឹកនាំប្រទេសទាំងពីរកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕