លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤អនុញ្ញាតជូនអ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាផ្នែកគោលនយោបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក Laurent STRAUCH នាយកប្រតិបត្តិក្រុមហ៊ុន OVEREDEN/SMARTEDEN នៅទីក្រុងប៉ារីស ប្រទេសបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងចួលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Tropicam Fruit and Irrigation Solutions Co.,Ltd. និងក្រុមហ៊ុន SMARTEDEN ។









