រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះពិនិត្យការជួសជុល ស្តារលូមេ និងជួសជុលផ្លូវ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ការស្តារលូមេ និងជួសជុលផ្លូវប្រវាត់ក្រុងចាស់នេះ គឺស្ថិតនៅក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍ របស់រដ្ឋបាលក្រុងព្រៃវែងឆ្នាំ ២០២៤ មានដូចជា៖
1/ ជួសជុលផ្លូវ ដោយក្រាលកម្រាលថ្ម ប្រវែង២០០០ម និងស្តារលូមេ និងជួសជុលផ្លូវក្រវ៉ាត់ក្រុងទី១ (សងខាងផ្លូវ) នៅភូមិ០២ និងភូមិ០៨ សង្កាត់កំពង់លាវ
2/ ជួសជុល ស្តារលូមេ ប្រវែង ៨១០ម(ចាប់ពីមន្ទីរសុខាភិបាលខេត្ត រហូតដល់វត្តសុវណ្ណរង្សី )នៅភូមិ០២ សង្កាត់កំពង់លាវ
មានការចូលរួមពីលោកអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រិប្រធានការិយាល័យក្រុង លោកចៅសង្កាត់កំពង់លាវ ក្រុមប្រឹក្សាសង្កាត់ និងសមាសភាពពាក់ព័ន្ធ។












