ឯកឧត្តម អ៊ុន ចាន់ដា សូមឲ្យកងកម្លាំងការពារតាមបណ្តោយព្រំដែនយើងបន្តចូលរួមទប់ស្កាត់បទល្មើសដែលកើតឡើងតាមព្រំដែន


សូមឲ្យកងកម្លាំងការពារតាមបណ្តោយព្រំដែនយើងបន្តចូលរួមទប់ស្កាត់បទល្មើសដែលកើតឡើងតាមព្រំដែន ដោយសហការ ជាមួយអាជ្ញាធរ មន្ត្រីជំនាញ ពាក់ព័ន្ធ ឲ្យបានមានប្រសិទ្ធភាពខ្ពស់ បង្កើនសន្តិសុខ សុវត្ថិភាព ដល់ប្រជាពលរដ្ឋយើង ។

នេះប្រសាសន៍លើកឡើង របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងឳកាសឯកឧត្តមអភិបាលខេត្ត ឯកឧត្តម អ្នកតំណាងរាស្រ្តខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញ ចុះសាកសួរសុខទុក្ខកម្លាំងតាមបណ្តោយព្រំដែន នៅវីរសេនាតូចលេខ១ ចំណុះ តំបន់ប្រត្តិបតិការសឹករងខេត្ត ព្រមទាំងនាំយកនូវគ្រឿងឧបភោគ បរិភោគ រួមមាន អង្ក មី ទឹកក្រូច ទឹកសុទ្ធ បន្លែជាច្រើនមុខ ថវិកា ផ្តល់ជូនផងដែរ នាព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៧។