លោកជំទាវ មាន សំអាន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់សហព័ន្ធនារីវៀតណាម


នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់សហព័ន្ធនារីវៀតណាម ដឹកនាំដោយលោកជំទាវ ង្វៀន ធីធូហា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុំមុយនីស និងជាប្រធានសហព័ន្ធនារីវៀតណាម ក្នុងឱកាសនោះដែលលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់សហព័ន្ធនារីវៀតណាម អញ្ជើមកបំពេញទស្សនកិច្ចមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ។