យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិកាដ្ឋានកិច្ចការព្រំដែននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង !
បានណែនាំដល់ឯកឧត្តមបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កំពង់លាវ និង លោក ម៉ននី បណ្ឌិត អភិបាលក្រុង និងចៅសង្កាត់ បានចុះជួបសំណេះសំណាលជាមួយលោកនាយក អ្នកគ្រូ និងចុះត្រួតពិនិត្យអគារដែលត្រូវជួសជុល ធ្វើជាសាលប្រជុំ នៅសាលាបឋមសិក្សាបុញ្ញខេត្តារាម ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបណ្ឌិត សៀន សុវណ្ណា បានឆ្លើយតបទៅនឹងសំណើដែលសាលាបានសុំឱ្យមានការជួសជុលអគារធ្វើជាសាលប្រជុំ ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិត បាន ឧបត្ថម្ភថវិកាចំនួន ៦,០០០,០០០រៀល ។







