នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំង ឯកឧត្តម លន់ លឹមថៃ ទីប្រឹក្សារាជរដ្ឋាភិបាល និងឯឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចូលរួមកម្មវិធីដាក់បិណ្ឌវេនទី៧ ចំនួន២វត្ត ស្ថិតនៅវត្តពុទ្ធិការាម ហៅវត្តតាយួក ភូមិតាយួក ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង វត្តខេមវន្ត័( ហៅវត្តថ្មី ) សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយនាំយកសម្ភារៈ និងបច្ច័យក្នុង១វត្តរួមមាន អង្ករ២០០គីឡូ ទឹកសុទ្ធ១៤កេះ ទឹកក្រូច ១៣កេះ ទឹកដោះគោខាប់ ១កេះធំ តែ១៣កញ្ចប់ ស្ករស៧កញ្ចប់ មី១៩កេះតូច បាកាស២កេះតូច ត្រីខ ២យួរ និងបច្ច័យកសាងចំនួន ៤លាន៥សែនរៀល។