លោក ម៉ននី បណ្ឌិត អញ្ជើញចូលរួមក្នុងពិធី សំណេះ សំណាល និងជូនដំណីរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ចូលហ្វិកហ្វឺន នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំសែនរីករាយ)


ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធី សំណេះ សំណាល និងជូនដំណីរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)ចូលហ្វិកហ្វឺន នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំសែនរីករាយ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ។

ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាសភាពដែលពាក់ព័ន្ធផងដែរ។