នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍ផ្សេងៗរបស់គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧-០១-១៩៧៩.០៧-០១-២០២៥) ដែលមានសមាសភាពចូលរួម ៧០ រូប នៅវិមាន៧មករា។