លោក ម៉ននី បណ្ឌិត បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងត្រួតពិនិត្យអគារសិក្សាដែលកំពុងសាងសង់សម្រាប់បណ្តុះបណ្តាលដល់ក្មួយៗដែលមានជំងឺអូទីហ្សឹម


ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងត្រួតពិនិត្យអគារសិក្សាដែលកំពុងសាងសង់សម្រាប់បណ្តុះបណ្តាលដល់ក្មួយៗដែលមានជំងឺអូទីហ្សឹម ដែលទើបតែទទួលបានការអនុញ្ញាតពីក្រសួង ដែលស្ថិតនៅសាលាបឋមសិក្សាក្រាំងក្អែក សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

មានការចូលរួមពីលោកនាយករងរដ្ឋបាលក្រុង មន្រ្តីរដ្ឋបាលក្រុង លោកនាយកសាលា អ្នកគ្រូសាលាបឋមសិក្សាក្រាំងក្អែក។