អភិបាលក្រុងព្រៃវែង អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកប័ណ្ណសមធម៌ នៅសង្កាត់កំពង់លាវ!


ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកប័ណ្ណសមធម៌ ចំនួន ៣៤២ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ នៅវត្តក្ដីកណ្ដាល សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ក្នុងកម្មវិធីនេះមានការចូលរួមពីលោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រីប្រធានការិយាល័យរដ្ឋបាលក្រុង លោកចៅសង្កាត់កំពង់លាវ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ សមាជិកភូមិទាំង ៨ភូមិ និងប្រជាពលរដ្ឋចំនួន ៣៤២នាក់ផងដែរ។