ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញកាត់កំណែវិញ្ញាសាប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ និងមន្ត្រីក្រមការ វិញ្ញាសាសរសេរលើកទី២


(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកំណែវិញ្ញាសា ប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងមន្ត្រីក្រមការ ជំនាន់ទី១១ វិញ្ញាសាសរសេរលើកទី២។

ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសសិស្សមន្ដ្រីកសិកម្មឃុំ ចំនួន១០០០នាក់, មន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០នាក់, មន្ត្រីជាន់ខ្ពស់ចំនួន ៥០កន្លែង និងមន្ត្រីក្រមការចំនួន១៨០កន្លែង។

ការប្រឡងវិញ្ញសាសរសេរលើកទី១ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយឡែក ការប្រឡងវិញ្ញសាសរសេរលើកទី២ ប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល បញ្ចប់ដោយរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

នេះជាការប្រឡងលើកចុងក្រោយហើយ និងសូមគូសបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្ដ្រីទាំងនេះ ឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕