ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះ ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងឯកឧត្តម យុទ្ធិរិទ្ធ រេនដា អនុប្រធានរដ្ឋបាលហិរញ្ញវត្ថុនៃលេខាធិការដ្ឋាន គ.វ.អ បានចូលរួមក្នុងពិធីប្រគល់សម្ភារៈ ឧបករណ៍ភ្លេង ដល់សាលាស្តង់ដាគំរូ គ.វ.អ (សាលាបឋមសិក្សាបុញ្ញខេត្តារាម សាលាបឋមសិក្សាតាកោ និងសាលាបឋមសិក្សាថ្នល់ជ័យ) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាលាបឋមសិក្សាបុញ្ញខេត្តារាម ស្ថិតនៅភូមិលេខ០៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធានគ្រូបង្គោលសាលាបុញ្ញខេត្តារាម លោក លោកស្រីអភិបាលរងក្រុង មន្រ្តីរាជការរដ្ឋបាលក្រុង និង លោកគ្រូ អ្នកគ្រូ សាលាស្តង់ដារគំរូទាំង៣ ។