ក្រសួងមុខងារសាធារណៈ រៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលើរបាយការណ៍ ដែលក្រសួងស្ថាប័ន ដាក់មកពាក់ព័ន្ធនឹងការពិនិត្យឡើងវីញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង-ស្ថាប័ន


នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាទៅលើសេចក្តីព្រាង អនុក្រឹត្យដែលក្រសួង ស្ថាប័ន ចំនួន១០ បានដាក់មកកាន់ក្រសួងមុខងារសាធារណៈពាក់ព័ន្ធទៅលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួង ស្ថាប័នទាំង១០នោះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នដែលពាក់ព័ន្ធទាំង១០ និងថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងមុខងារសាធារណៈជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានដឹកនាំការពិភាក្សាទៅសេចក្តីព្រាងអនុក្រឹត្យនៃក្រសួង ស្ថាប័នម្តងមួយម្តងមួយ ហើយបានពិភាក្សាទៅលើខ្លឹមសារនិងការតាក់តែងផ្សេងៗធ្វើយ៉ាងណាសម្របខ្លួនឱ្យស្របជាមួយនិងគោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់យោបល់និងឱ្យក្រសួងស្ថាប័នទាំងអស់អាចកែសម្រួលនូវអ្វីដែលជាមតិយោបល់ជាធាតុចូល ដើម្បីរៀបចំនីតិវិធីជាបន្ត៕