នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងបានសម្តែងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងទំនាក់ទំនងបន្ថែមទៀតដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។

