ព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ៖ លោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធី បញ្ចុះបឋមសិលាកសាងអគារមតេ្តយ្យសិក្សាសាលាបឋមសិក្សាវត្តរោងដំរី ក្រោមអធិបតីភាព ឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រៃវែង នៅសាលាបឋមសិក្សាវត្តរោងដំរី ក្រុងព្រៃវែង ខេត្តព្រៃវែង។
មានការអញ្ជើញចូលរួមពីសំណាក់ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហមសង្កាត់ គណៈកម្មការសាលាបឋមសិក្សារោងដំរី នាយិការង លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សារោងដំរី អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សា និងយុវជនកក្រក សរុបចំនួន ៩៧នាក់។