សម្តេចភក្តី សាយ ឈុំ អញ្ជើញដាក់បិណ្ឌ នៅវត្តអង្គបឹងចក


ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរជាមួយដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា ជំនួយការ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមដាក់បិណ្ឌ នៅវត្តអង្គបឹងចក ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទេយ្យវត្ថុ និងគ្រឿងបរិក្ខាផ្សេងៗ ដែលបានវេរប្រគេនព្រះសង្ឃ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ វេនទី៩នេះរួមមាន៖ សាដក និងបច្ច័យ ប្រគេនព្រះសង្ឍចំនួន ៣៨អង្គ, តែ ៤គីឡូក្រាម, ស្ករសរ ១០០គីឡូ, ទឹកដោះគោខាប់ ៤កេស,ទឹកក្រូច ១០កេស,ទឹកសុទ្ធ ១០កេស, ត្រីខកំប៉ុង ៤កេស,មីយើង ៤កេសធំ,ផ្លែឈើស្រស់ ០៥មុខ ចំនួន ៥កេស និងអង្ករចំនួន ២តោន។ ក្នុងឱកាសនោះដែរ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានប្រគេន នូវបច្ច័យសម្រាប់ការកសាង ក្នុងទីអារាមវត្តអង្គបឹងចកចំនួន ២០ លានរៀល និងបច្ច័យចូលបុណ្យពីសមាជិកសមាជិកាព្រឹទ្ធសភា ចំនួន៥,៩០០,០០០រៀលបន្ថែមទៀត និងបានរៀបចំ ជូនលោកតា លោកយាយជី ចំនួន ៨០រូប ដែលមាន ក្រណាត់ស, ខោអាវ និងសំពត់អាវ ក្នុងម្នាក់ៗ ១កំប្លេរ និងប្រាក់២០,០០០រៀល និងលោកតា លោកយាយជាពុទ្ធបរិស័ទ ជាច្រើនរូបផ្សេងទៀតដែលបានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌនាថ្ងៃនេះ ក្នុងមួយម្នាក់ៗចំនួន២០,០០០រៀល៕