ក្រុមការងារថា្នក់ជាតិថ្នាក់ខេត្តបានបើកវេទិកាសាធារណៈដើម្បីដោះស្រាយសំណូមពរនិងទុក្ខកង្វល់ជូនប្រជាពលរដ្ឋឃុំ៣នៅស្រុកំពង់ត្រឡាច


កំពង់ឆ្នាំង៖ វេទិកាសាធារណៈមួយរបស់ក្រុមការងារថ្នាក់ជាតិ ដែលដឹកនាំដោយឯកឧត្តមញៀនឡេងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំពង់ត្រឡាច និង លោកជំទាវ តុង ណារី​សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងជាអនុប្រធានក្រុមការងារចុះស្រុកកំពង់ត្រឡាច បានប្រារព្ធឡើងនៅព្រឹក ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិ ស្វាយប៉ាកាវ ក្នុងឃុំតាជេស ស្រុកកំពងមត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយនិងកង្វល់របស់ពលរដ្ឋ ក្នុងស្រុកកំពង់ត្រឡាច។

ក្នុងវេទិកានេះមានការចូលរួមពី ឯកឧត្តមលោកលោកស្រី ក្រុម
ការងារថ្នាក់ជាតិថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកគ្រូអ្នក
គ្រូ និង ប្រជាពលរដ្ឋមកពី៣ឃុំសរុបចំនួន៤៨០នាក់។
នៅក្នុងវេទិកាសាធារណៈថៃ្ងនេះដែរតំណាងប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងអំពីក្តីកង្វល់របស់ពួកគាត់មកសំណូមពរដល់ គណៈអធិបតីដូចជា៖សំណូមពរអោយបំរើសេវាសាធារណៈសេវាសុខាភិបាលនិងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលានិងធានាអោយបាននូវសន្តិសុខស្ថេរភាពជូនប្រជាពលរដ្ឋសំខាន់ត្រូវទប់ស្កាត់បញ្ហាគ្រឿងញៀនអោយបាននិងបទល្មើសផ្សេងៗនិងករណីគ្រោះថ្នាក់ចរាចរណ៍។

ឆ្លើយទៅនិងសំណូមពរក្តីកង្វល់របស់ប្រជាពលរដ្ឋទាំងអស់ឯកឧត្តមញៀនឡេង និងលោកជំទាវតុង ណារី បានមាន
ប្រសាសន៍ថា៖ រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងលើកយកមកដោះស្រាយអោយមានតម្លាភាពសមស្របទាំងសងខាងស្របតាមគោល
ការណ៍ច្បាប់របស់ រដ្ឋ។

ឯកឧត្តមញៀន ឡេងនិងលោកជំទាវតុង ណារី បានមាន
ប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី និងមន្ត្រីរាជការ ប៉ុន្តែការដោះស្រាយគឺផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះប្រជាពលរដ្ឋត្រូវតែមានជំនឿទុកចិត្តលើសម្តេច ហ៊ុន សែន នឹងកុំចាញ់ការញុះញង់របស់អ្នកដទៃអោយសោះដែលគេបានតែសន្យា ប៉ុន្តែមិនដែលឃើញធ្វើអ្វីអោយបានឃើញជាក់ស្តែងនោះឡើយ ។ ប្រជាពលរដ្ឋយើងពិតជាដឹងច្បាស់ហើយថា តើអ្នកណារំដោះយើងពីពួកប្រល័យពូជសាសន៍ប៉ុលពត អ្នកណាបង្រួមបង្រួមជាតិខ្មែរបានសុខសន្តិភាពដូចសព្វថ្ងៃ និងអ្នកណាជាអ្នកអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ពន្ធ័ជាតិលើគ្រប់វិស័យបានរីកចំរើននៅពេលនេះ៕