លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និងលោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងកម្មវិធី អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា


ព្រឹកនេះ៖ លោក ស៊ិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និងលោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងកម្មវិធី អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅសួនសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង រដ្ឋបាលសង្កាត់ទាំងបួន មន្ត្រីរាជការក្រុង សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង សរុបចំនួន ២០៥០នាក់ ។

ថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥