“កីឡារស់ក្នុងសន្តិភាព”
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមកម្មវិធី រត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាមហាជន ដណ្ដើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នៅក្រុងព្រៃវែង ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី÷ ប្រធាន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ នៅខេត្តព្រៃវែង ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម លោកជំទាវ ឯកឧត្តម លោកជំទាវ អគ្គរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងមហាផ្ទៃ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រធានច្រកទ្វារព្រំដែនទាំង៦ យុវជន ស.ស.យ.ក ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង សរុបប្រមាណ ១.៥០០រូប។
ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥