ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ លើកទឹកចិត្ត និងតម្រង់ទិសការងារជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការងារព៍ត៌មាន និងសាធារណមតិសម្រាប់ខេត្ត។
នៅក្នុងឱកាសនៃពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធអគាររដ្ឋបាលនៃមន្ទីរព័ត៌មានខេត្តផងដែរ។








