នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នេះ ឯកឧត្តម ឃឹម សារិទ្ធ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងដង្ហែរក្បួនអបអរសាទរលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ក្រោយពេលដែលលោកព្រឹទ្ធាចារ្យ ទទួលបានពានរង្វាន់សិល្ប:វប្បធម៌ ហ្វូគុអូកា ឆ្នាំ២០១៧ នៅប្រទេសជប៉ុន។ ជាមួយគ្នានេះ ឯ.ឧ រដ្ឋលេខាធិការ និងលោកព្រឹទ្ធាចារ្យ ក៏បានផ្តល់កិត្តិយសចូលរួមក្នុងពិធីបិទមហោស្រព ចម្រៀងចាប៊ី និងចម្រៀងខ្សែមួយ ទូទាំងប្រទេស ឆ្នាំ២០១៧ នៅសាលសន្និសីទចតុម្មុខផងដែរ ។
ឯកឧត្តម ឃឹម សារិទ្ធ អញ្ជើញទទួលបដិសណ្ឋារកិច្ច និងដង្ហែរក្បួនអបអរសាទរលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ
