រាជធានីភ្នំពេញ,នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប ដើម្បីពង្រឹងការងារររដ្ឋបាលក្រៅប្រទេស និងការត្រៀមលក្ខណៈចូលរួមអនុវត្តការងារចំពោះមុខរបស់យុវជនគណបក្សថ្នាក់កណ្តាល ដែលរួមមានពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ។
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងាររដ្ឋបាលក្រៅប្រទេស និងការត្រៀមអនុវត្តទិសដៅការងារចំពោះមុខរបស់យុវជនគណបក្សថ្នាក់កណ្តាល
