(សៀមរាប)៖ អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និង ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានជួសជុលស្តារឡើងវិញ ផ្លូវក្រាលដីល្បាយគ្រួសក្រហម១ខ្សែ។
ផ្លូវក្រាលដីល្បាយគ្រួសក្រហម១ខ្សែនេះ ប្រវែង៥.៣៩៦ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០.២ម៉ែត្រ ដាក់លូប្រអប់៣កន្លែង និងលូមូល៧កន្លែង ចាប់ពីភូមិព្រៃខ្យង ឃុំក្រូចគរ ស្រុកក្រឡាញ់ ភ្ជាប់ទៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ៕