ប៉ោយប៉ែត៖ ថ្ងៃទី៤កុម្ភៈ២០២៥ នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត អមដំណើរដោយ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនិងក្រុមការងារ អញ្ជើញចុះពិនិត្យ ដឹកនាំក្រុមការងាររៀបចំចាក់បំពេញកំណាត់ផ្លូវបេតុង មួយកន្លែងមានប្រវែង៥០ម៉ែត្រ ស្ថិតក្នុងភូមិ ប្រជាធម្មលិច សង្កាត់ ផ្សាកណ្ដាល ក្រុងប៉ោយប៉ែត ដែលចំណាយ ថវិការអស់ 4684$ ជាថវិការឧបត្ថម្ភទាំងស្រុង របស់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងាររៀបចំចាក់បំពេញកំណាត់ផ្លូវបេតុង មួយកន្លែងមានប្រវែង៥០ម៉ែត្រ
