លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធី ប្រកួតកីឡាបាល់ទាត់សប្បុរសធម៌


ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធី ប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ រវាងក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង Vs ក្រុមកីឡាបាល់ទាត់ ស្តាខម (STARCOM FC) និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារក្រីក្រចំនួន ១០គ្រួសារ រួមជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សា ព្រៃកំពែង ចំនួន ២៤០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ នៅកីឡាដ្ឋានខេត្តព្រៃវែង។

 

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត គណៈកម្មការរៀបចំការប្រកួត ក្រុមកីឡាករ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៨០០រូប។