នាព្រឹកថ្ងៃពុធ ទី១៩ ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះទស្សនកិច្ចរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះវិហារ និងបានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយបងប្អូនជាជនមានពិការភាព និងប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ សរុបចំនួន ១០០នាក់៕







