ឯកឧត្តម នេត្រ ភក្ត្រា អនុញ្ញាតឱ្យថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជា-ចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជា-ចិនប្រចាំកម្ពុជា ដឹកនាំដោយ លោក Feng Hui ប្រធានគ្រប់គ្រងថ្មី នៃវិទ្យុមិត្តភាពកម្ពុជា-ចិន ប្រចាំនៅរាជធានីភ្នំពេញ និងកញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន ប្រចាំនៅរាជធានីភ្នំពេញ ដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងដើម្បីសុំអនុសាសន៍ណែនាំថ្មីៗបន្ថែមទៀតពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។