នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-រុស្ស៊ី លើកទី២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
កិច្ចប្រជុំខាងលើបានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី រួមមានផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ (២០២១-២០២៥) និងការរៀបចំផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ (២០២៦-២០៣០)។
កិច្ចប្រជុំក៏បានពិភាក្សាអំពីទិសដៅអនាគតដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៊ី តាមរយៈកិច្ចសហប្រតិបត្តិការនានាក្រោមសសរស្ដម្ភទាំងបីរបស់អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់និងអន្តរជាតិផងដែរ៕


