អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញអមដំណេីរឯកឧត្តម សាយ សំអាល់ ព្រមទាំងគណៈប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជំហាន៣​ចំនួន៩២ខ្នង​ ជូនដល់គ្រួសារអតីតយុទ្ធជន


បន្ទប់ពីចប់កម្មវិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីនៅស្រុករំដួល​ នៅថ្ងៃទី២៤​ ខែកុម្ភៈឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញអមដំណេីរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់​ ព្រមទាំងគណៈប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជំហាន៣​ចំនួន៩២ខ្នង​ ជូនដល់គ្រួសារអតីតយុទ្ធជននៅចំណុចផ្ទះ៤០០ខ្នងស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក។
សមាសភាពអញ្ជើញចូលរួមក្នុងឱកាសនោះដែររួមមាន៖​ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច,​ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងក្រសួងអធិការកិច្ច,ឯកឧត្តម អភិបាលរងខេត្ត,លោក ប្រធានការដ្ឋានសាងសង់លំនៅដ្ឋាន​,លោក​ប្រធានមន្ទីរពាក់ព័ន្ធ​, លោកអភិបាលស្រុករមាសហែក និងសហការី,លោកអធិការនគរបាលស្រុករមាសហែក និងសហការី,លោកមេបញ្ជាការផ្នែកសឹករងស្រុករមាសហែក និងសហការី,លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុករមាសហែកនិងសហការី,លោកស្រីមេឃុំអណ្ដូងក្របែកនិងសហការី,លោកនាយប៉ុស្តិ៍នគរបាលអណ្ដូងត្របែកនិងសហការី,លោកមេភូមិ អនុភូមិ សមាជិកភូមិជីកដី គណៈគ្រប់គ្រងផ្ទះ ៤០០ខ្នង និងប្រជាការពារ,សរុប១៥០ នាក់ ស្រី១៥នាក់។