អភិបាលក្រុងព្រៃវែង អញ្ជើញដឹកនាំមន្រ្តីរដ្ឋបាលក្រុង ចុះចែកចង្ក្រាន្តសន្សំសំចៃថាមពល និងធុងចម្រុះទឹកស្អាត ជូនបុគ្គលិកអនាម័យបរិស្ថានក្រុង ចំនួន១០គ្រួសារ នៅសង្កាត់កំពង់លាវ


លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំមន្រ្តីរដ្ឋបាលក្រុង ចុះចែកចង្ក្រាន្តសន្សំសំចៃថាមពល និងធុងចម្រុះទឹកស្អាត ជូនបុគ្គលិកអនាម័យបរិស្ថានក្រុង ចំនួន ១០គ្រួសារ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ដោយមានការគិតគូរ និងយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសបុគ្គលិកអនាម័យ លោកអភិបាល បានចែកចង្ក្រាន្តសន្សំសំចៃថាមពល និងធុងចម្រុះទឹកស្អាត ជាការជួយសម្រួលជីវភាពលំបាក ខ្វះខាតរបស់បងប្អូនបុគ្គលិកសម្អាតអនាម័យក្រុង ។

បន្ថែមពីនេះ លោក ម៉ននី បណ្ឌិត បានផ្តាំផ្ញើរដល់អ៊ំ ពូ មីង បងប្អូនទាំងអស់ត្រូវចេះថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ផងដែរ។

ក្នុងឱកាសនោះផងដែរ លោក ម៉ននី បណ្ឌិត បានជម្រាបជូនបន្ថែមពីអត្ថប្រយោជន៍ដល់អ៊ំ ពូ មីង បងប្អូនថា៖

1/អត្ថប្រយោជន៍នៃការប្រើប្រាស់ធុងចម្រោះទឹក នេះបងប្អូនទទួលបានសុវត្ថិភាពក្នុងការពិសារទឹក ដោយឆ្លងកាត់ការចម្រោះបានយ៉ាងល្អ
2/អត្ថប្រយោជន៍នៃការប្រើប្រាស់ចង្រ្កាន្ត គឺបងប្អូនងាយស្រួលក្នុងការយកតាមខ្លួន និងសុវត្តិភាពក្នុងការប្រើប្រាស់