(ខេត្តកណ្តាល)៖ ឯកឧត្តមវេជ្ជ. សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាម នៅក្នុងភូមិកោះរកា ភូមិកំពង់កណ្តាល ស្រុកមុខកំពូល និងភូមិឃ្លាំងស្បែក ស្រុកពញាឮខេត្តកណ្តាល ចំនួន៣៦២គ្រួសារ នឹងបាននាំយកអំណោយ ៣៦២កញ្ចប់ សម្រាប់ខែបួសរ៉ាម៉ាឌនឆ្នាំ២០២៥ ខាងមុខ ។
ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលស្រុកមុខកំពូល និងលោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុកមុខកំពូល អាជ្ញាធរមូលដ្ឋាន ហាកឹម តុ តួន ផងដែរ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បានពាំនាំប្រសាសន៏ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបរវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនចំពោះអុំ ពូមីង បងប្អូនសាសនិកឥស្លាមទាំងអស់នៅទីនេះ និងបានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចបវរហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ ដូច្នេះសូមអុំ ពូមីង បងប្អូន ចូលរួមបន្តការគ្រាំទ្រ នូវការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តនៅសុខសន្តិភាព ដើម្បីអភិវឌ្ឍន៏គ្រប់វិស័យ ។
អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១៥គីឡូក្រាម
២ .ទឹកដោះគោ ០៣កំប៉ុង
៣ .ស្ករស ០២គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .ប្រេងឆា ០២លីត្រ
ពិធីនេះប្រារព្ធធ្វើថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥