អភិបាលក្រុងព្រៃវែង បានចុះត្រួតពិនិត្យមើលការស្តារណ្តៅដី សម្អាតទីលាន និងឈូសឆាយសម្អាតផ្លូវចូលទីលានចាក់សម្រាម ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង


លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានចុះត្រួតពិនិត្យមើលការស្តារណ្តៅដី សម្អាតទីលាន និងឈូសឆាយសម្អាតផ្លូវចូលទីលានចាក់សម្រាម ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង រួមជាមួយតំណាងក្រុមហ៊ុន សុិន ទ្រី ។

ដោយការមើលឃើញពីការកើនឡើងនៃសម្រាមរាល់ថ្ងៃ លោកអភិបាលក្រុង បានរៀបចំផែនការសម្អាតផ្លូវចូល និងទីលានចាក់សម្រាម ឱ្យមានរបៀបរៀបរយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការយកសម្រាមទៅចាក់នៅទីលាន ប្រកបដោយសុខមាលភាព និងមានអនាម័យ ។

ក្នុងនោះ លោក​អភិបាលក្រុង បានណែនាំអោយក្រុមហ៊ុនយកចិត្តទុកដាក់ ថែទាំទីលានចាក់សម្រាម និងត្រូវធ្វើសម្អាតអនាម័យ ជាប្រចាំ ។

ជាក់ស្តែង សម្រាមទាំងនេះគឺក្រុមហ៊ុន សុិន ទ្រី ធ្វើការប្រមូលតាមទីសាធារណៈ និងតាមគេហដ្ឋាន នៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ។

ចុងក្រោយ សូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមវេចខ្ចប់ និងទុកដាក់សម្រាមឱ្យមានរបៀបរៀបរយ ដើម្បីឱ្យក្រុមហ៊ុន សុិន ទ្រី ទៅប្រមូលនៅតាមគោលដៅ

រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥