អភិបាលក្រុងព្រៃវែង បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំផែនការសម្អាតអនាម័យបរិស្ថាន នៅតាមគោលដៅសំខាន់ៗក្នុងក្រុងព្រៃវែង


ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំផែនការសម្អាតអនាម័យបរិស្ថាន នៅតាមផ្លូវសារធារណៈ សួនច្បារ សាលារៀន មន្ទីរពេទ្យ ផ្សារ សង្កាត់ទាំងបួន និងតាមគោលដៅសំខាន់ៗក្នុងក្រុងព្រៃវែង ។
គោលបំណងនៃការរៀបចំគឺត្រៀមទទួលស្វាគមន៍នូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ(សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥) ដែលមានការរៀបចំតុបតែងលម្អទីក្រុងព្រៃវែង ឱ្យទៅជាទីក្រុងមួយដែលស្រស់ស្អាត មានភ្លើងពណ៌ និងមិនមានសម្រាម។
បន្ថែមពីនោះ លោកអភិបាលក្រុង បានណែនាំឱ្យរដ្ឋបាលសង្កាត់ទាំងបួន រៀបចំកែលម្អនូវសោភណភាពភ្លើង ដាំដើមឈើ នៅតាមសង្កាត់នីមួយៗ និងការរៀបចំចងទង់ជាតិ សម្អាតអនាម័យឱ្យជាប់ជាប្រចាំ ដើម្បីទទួលទេវតាឆ្នាំថ្មី (សង្រ្កាន្តព្រៃវែង) នាឱកាសដ៏ខ្លីខាងមុខនេះ។
មានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាល ចៅសង្កាត់ទាំងបួន និងតំណាងក្រុមហ៊ុន សុិន ទ្រី ។