កម្ពុជា-ថៃ ជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ


នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរយៈពេលវែងលើវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ។