ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងបានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង


ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងបានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលមាន របៀបវារៈ៖
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ និងទិសដៅការងារខែបន្ទាប់របស់ រដ្ឋបាលខេត្តព្រៃវែង។
៣-ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការសាលាខេត្តសម្រាប់ឆ្នាំ២០២៤ (ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៤)។
៤-ពិនិត្យ និងអនុម័ត លើប្រតិទិនការងារសម្រាប់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់ខេត្តព្រៃវែង។
៥-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត៖
– ការិយាល័យប្រជាពលរដ្ឋ
– គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៦-បញ្ហាផ្សេងៗ
– មតិឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត
– មតិឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងបិទកិច្ចប្រជុំ